ព្រះត្រៃបិដក ភាគ ៧៦
ឯកុបោសថវគ្គ ទី២
ឯកុបោសថិកាថេរិយាបទាន ទី១
[១១] មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យក្នុងនគរពន្ធុមតី ព្រះអង្គរក្សាឧបោសថក្នុងថ្ងៃពេញបូណ៌មី។ សម័យនោះ ខ្ញុំជាកុម្ភទាសី នៅក្នុងទីនោះ ខ្ញុំបានឃើញសេនា ព្រមទាំងព្រះរាជា ហើយក៏គិតយ៉ាងនេះថា សូម្បីស្តេច ក៏ទ្រង់លះបង់រាជសម្បត្តិ ហើយរក្សាឧបោសថ កម្មនោះ ពិតជាប្រកបដោយផល បានជាពួកជនរីករាយហើយ។ ខ្ញុំពិចារណានូវទុគ្គតិផង នូវសេចក្តីក្រីក្រផង ដោយឧបាយនៃបា្រជ្ញា ក៏ញុំាងចិត្តឲ្យរីករាយ ហើយរក្សាឧបោសថ។ លុះខ្ញុំរក្សាឧបោសថ ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ។
ID: 637643928685715423
ទៅកាន់ទំព័រ៖