ព្រះត្រៃបិដក ភាគ ៧៦

មហា​បជា​បតិ​គោតមី​ថេ​រិយា​បទាន ទី៧


 [១៧] ក្នុង​សម័យមួយ ព្រះសម្ពុទ្ធ​ជា​ប្រទីប​នៃ​លោក ព្រះអង្គ​ជា​សារថី ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សា​សា ក្នុង​មហាវ័ន ទៀប​ក្រុង​វេសាលី។ កាលនោះ ភិក្ខុនី​ឈ្មោះ​មហា​បជា​បតិ​គោតមី ជា​ព្រះ​មាតុច្ឆា​នៃ​ព្រះ​ជិនស្រី នៅក្នុង​សំណាក់​ភិក្ខុនី ជិត​បុរី​ជាទី​រីករាយ​នោះ​ឯង។ ព្រះ​នាង​មហា​បជា​បតិ​គោតមី​ភិក្ខុនី នៅក្នុង​ទីស្ងាត់​ជាមួយនឹង​ពួក​ភិក្ខុនី ដែល​មានចិត្ត​រួច​ស្រឡះ ចាក​កិលេស​ចំនួន ៥០០ រូប ព្រះនាង​មានចិត្ត​ត្រិះរិះ​យ៉ាងនេះ​ថា អញ (បើ​រស់នៅ) មិនបាន​ទាន់​ការ​បរិនិព្វាន​នៃ​ព្រះសម្ពុទ្ធ នៃ​គូ​សាវ័ក នៃ​រាហុល អានន្ទ និង​នន្ទ​ទេ នឹង​សុំ​អនុញ្ញាត​ព្រះ​លោកនាថ​ជាម​ហេ​សី លះបង់​នូវ​អាយុសង្ខារ ទៅកាន់​ព្រះ​និ​ព្វា​នភ្លាមៗ។ សេចក្តី​ត្រិះរិះ​របស់​នាង​ភិក្ខុនី ៥០០ រូប​ក្តី សេចក្តី​ត្រិះរិះ​របស់​នាង​ភិក្ខុនី​ទាំងឡាយ មាន​នាង​ភិក្ខុនី​ឈ្មោះ​ខេមា​ជាដើម​នេះ​ក្តី ក៏​ដូច​ព្រះនាង​គោតមី​ដែរ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637643933090246276
ទៅកាន់ទំព័រ៖