ព្រះត្រៃបិដក ភាគ ៧៦

មេ​ខល​ទាយិកា​ថេ​រិយា​បទាន ទី២


 [២] ខ្ញុំ​បាន​ធ្វើ​ព្រះ​ស្តូប​ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​សិទ្ធត្ថៈ ហើយ​បាន​ថ្វាយ​ខ្សែក្រវាត់​ចំពោះ​ព្រះ​សាស្តា ដើម្បី​នវកម្ម។ កាល​មហា​ស្តូប​សម្រេច​ហើយ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​បូជា​ខ្សែក្រវាត់ ចំពោះ​ព្រះ​មុនិ​លោកនាថ ដោយដៃ​របស់​ខ្លួន​ទៀត។ ក្នុង​កប្ប​ទី ៩៤ អំ​ពី​កទ្ទ​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្សែក្រវាត់ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ធ្វើ​ស្តូប។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់​ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រ្តី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះមេ​ខល​ទាយិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មេ​ខល​ទាយិកា​ថេ​រិយា​បទាន។

ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637643923209465004
ទៅកាន់ទំព័រ៖