ព្រះត្រៃបិដក ភាគ ៧៦

មណ្ឌប​ទាយិកា​ថេ​រិយា​បទាន ទី៣


 [៣] ខ្ញុំ​បាន​កសាង​មណ្ឌប​ថ្វាយព្រះ​ពុទ្ធ ព្រះនាម​កោនាគមនៈ ហើយ​ថ្វាយព្រះ​ស្តូប​ដ៏​ប្រសើរ ដល់​ព្រះពុទ្ធ ជា​ផៅពង្ស​នៃ​លោក​ថែមទៀត។ ខ្ញុំ​ទៅកាន់​ជនបទ និគម រាជ​ធា​នី​ណាៗ ជា​ស្រី ត្រូវ​គេ​បូជា​ក្នុង​ទី​ទាំងពួង នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រ្តី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មណ្ឌប​ទាយិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មណ្ឌប​ទាយិកា​ថេ​រិយា​បទាន។

ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637643923507902557
ទៅកាន់ទំព័រ៖