ព្រះត្រៃបិដក ភាគ ៧៦

សង្ក​មន​ទា​ថេ​រិយា​បទាន ទី៤


 [៤] កាល​ព្រះមានព្រះភាគ ព្រះនាម​កោណ្ឌញ្ញៈ ជាធំ​ជាង​លោក ជាតា​ទិ​បុគ្គល ទ្រង់​ស្តេច​ទៅ​ក្នុង​ច្រក ទ្រង់​ញ៉ាំង​សត្វ​ទាំងឡាយ​ឲ្យ​ឆ្លង។ ខ្ញុំ​ចេញ​អំពី​ផ្ទះ ហើយ​ឱនក្រាប​ចុះ កាលនោះ ព្រះពុទ្ធ​ជាធំ​ជាង​លោក ព្រះអង្គ​ជា​អ្នក​អនុគ្រោះ បាន​ជាន់លើ​ក្បាល​ខ្ញុំ។ លុះ​ព្រះ​លោកនាយក ទ្រង់​ជាន់លើ​ក្បាល​ខ្ញុំ ហើយ​ស្តេច​ហួស​ទៅ ខ្ញុំ​ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត ដោយ​សេចក្តី​ជ្រះថ្លា​ក្នុងចិត្ត​នោះ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រ្តី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637643923769308751
ទៅកាន់ទំព័រ៖