ព្រះត្រៃបិដក ភាគ ៧៦
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះខេមាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ខេមាថេរិយាបទាន។
ឧប្បលវណ្ណាថេរិយាបទាន ទី៩
[១៩] ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំព្រះបាទាព្រះសាស្ដា ហើយពោលនូវពាក្យនេះថា
ID: 637643946301808726
ទៅកាន់ទំព័រ៖