ព្រះត្រៃបិដក ភាគ ៧៧
ពួកព្រហ្មជាន់អាភស្សរៈផង ជាន់សុភកិណ្ហៈផង ជាន់វេហប្ផលៈផង ជាន់អកនិដ្ឋៈផង ស្លៀកសំពត់សសុទ្ធ ឈរផ្គងអញ្ជលី។
(ពួកព្រហ្មទាំងនោះ) បញ្ចេញនូវផ្កាមន្ទារវៈមានពណ៌ ៥ ដ៏លាយដោយលំអិតខ្លឹមចន្ទន៍ផង បង្វិលគ្រវីសំពត់ទាំងឡាយផង ឰដ៏អាកាសក្នុងកាលនោះ (ហើយពោលថា) អើហ្ន៎ ព្រះជិនស្រី ទ្រង់អនុគ្រោះដោយប្រយោជន៍ដល់សត្វលោក។
ព្រះអង្គជាសាស្តាចារ្យផង ជាទង់ផង ជាទង់ជ័យផង ជាប្រាសាទផង ជាទីពឹងប្រព្រឹត្តទៅខាងមុខផង ជាប្រទីបរបស់ពួកសត្វផង ទ្រង់ឧត្តមជាងសត្វជើង ២ ផង។ ពួកទេវតាក្នុងមួយម៉ឺនលោកធាតុ ដែលមានឫទ្ធិច្រើន មានចិត្តត្រេកអរ ស្រស់ស្រាយ រីករាយ មកចោមរោម ហើយថ្វាយបង្គំ។
ID: 637644644144171370
ទៅកាន់ទំព័រ៖