ព្រះត្រៃបិដក ភាគ ៧៧
ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រព្រះពុទ្ធអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះអនោមទស្សីអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមអនោមទស្សី មាននគរឈ្មោះចន្ទវតី មហាក្សត្រ ព្រះនាមយសវា ជាព្រះបិតា ព្រះមាតា ព្រះនាមយសោធរា។ព្រះអនោមទស្សីអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់អស់មួយហ្មឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺសិរីប្រាសាទ ១ ឧបសិរីប្រាសាទ ១ វឌ្ឍប្រាសាទ ១ (សម្រាប់ព្រះអង្គ)។ ពួកនារី ២ ហ្មឺន ៣ ពាន់នាក់ មានរូបប្រដាប់សមរម្យ នារីជាអគ្គមហេសីនោះ ព្រះនាមសិរិមា មានព្រះរាជបុត្រ ព្រះនាមឧបសាលៈ។ ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយវ (គ្រែស្នែង) ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។
ID: 637644666118255973
ទៅកាន់ទំព័រ៖