ព្រះត្រៃបិដក ភាគ ៧៧
ពាក្យជាប្រធាន គឺសាសនារីកល្អហើយ ដោយពួករហន្ត ជាតាទិបុគ្គល ប្រាសចាករាគៈ ប្រាសចាកមន្ទិល សាសនារបស់ព្រះជិនស្រីល្អរុងរឿង។ ឯព្រះសាស្តាអង្គនោះ មានយសរាប់មិនបានក្តី គូនៃសាវ័កទាំងនោះ មានគុណថ្លឹងមិនបានក្តី របស់ (ទាំងនោះ) វិនាសសូន្យទៅ សង្ខារទាំងពួងជារបស់ទទេពិត។ ព្រះជិនស្រីជាសាស្តាព្រះនាមអនោមទស្សី ទ្រង់បរិនិព្វានក្នុងធម្មារាម ឯព្រះស្តូបបញ្ចុះព្រះធាតុរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ២០ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ។
ចប់ អនោមទស្សិពុទ្ធវង្ស ទី៧។
បទុមពុទ្ធវង្ស ទី៨
[៩] ក្នុងកាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សីមក មានព្រះសម្ពុទ្ធព្រះនាមបទុមៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។
ID: 637644666629193271
ទៅកាន់ទំព័រ៖