ព្រះត្រៃបិដក ភាគ ៧៧
រស្មីព្រះចន្ទ្រ រស្មីព្រះអាទិត្យ រស្មីកែវមុនី រស្មីទាំងអស់នោះ ក៏សាបសូន្យទៅ ព្រោះប៉ះនឹងពន្លឺរបស់ព្រះជិនស្រីដ៏ឧត្តម។ ព្រះជន្មាយុ (របស់ព្រះមហាមុនីនោះ) មួយសែនឆ្នាំ ជាកំណត់ ព្រះមហាមុនីអង្គនោះ កាលទ្រង់ព្រះជន្មនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ព្រះមហាមុនីអង្គនោះ ទ្រង់ញ៉ាំងសត្វដែលមានឥន្ទ្រិយចាស់ក្លា ឲ្យត្រាស់ដឹង មិនមានសេសសល់ ទ្រង់ប្រៀនប្រដៅសត្វទាំងឡាយ ដែលសេសសល់ ទ្រង់បរិនិព្វានទៅជាមួយនឹងសាវ័ក។ ព្រះមហាមុនីអង្គនោះ ទ្រង់លះបង់នូវសង្ខារទាំងពួង ដូចជាពស់ដែលលះបង់នូវសំណកចាស់ ឬដូចជាដើមឈើជម្រុះនូវស្លឹកចាស់ ហើយទ្រង់បរិនិព្វានទៅ ដូចជាអណ្តាតប្រទីបដូច្នោះ។ ព្រះសាស្តាព្រះនាមបទុមៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងធម្មារាម មានព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះៗ។
ចប់ បទុមពុទ្ធវង្ស ទី៨។
ID: 637644668232630453
ទៅកាន់ទំព័រ៖