ព្រះត្រៃបិដក ភាគ ៧៧

នារទ​ពុទ្ធវង្ស ទី៩


 [១០] ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ព្រះពុទ្ធ ព្រះ​នាម​បទុមៈ​មក មាន​ព្រះសម្ពុទ្ធ​ព្រះនាម​នារ​ទៈ ទ្រង់​ឧត្តម​ជាង​សត្វ​ជើង ២ ឥតមាន​បុគ្គល​ស្មើ ឥតមាន​បុគ្គល​ប្រៀបផ្ទឹម។ ព្រះអង្គ​នោះ ជា​ព្រះរាជបុត្រ​ច្បង ជា​ព្រះរាជ​ឱរស ជាទីស្រឡាញ់​របស់​ស្តេច​ចក្រពត្តិ ទ្រង់​បាន​ពាក់​នូវ​កែវ​មុនី និង​គ្រឿង​អាភរណៈ ហើយ​ស្តេច​ចូល​ទៅកាន់​ឧទ្យាន។ ក្នុង​ឧទ្យាន​នោះ មាន​ដើមឈើ​មួយ​ដើម ឈ្មោះ​មហា​សោ​ណព្រឹក្ស ជា​ឈើ​សមរម្យ ធំ​ល្អ​ស្អាត ព្រះសម្ពុទ្ធ​ស្តេច​ទៅដល់​នូវ​ដើមឈើ​នោះ​ហើយ ទ្រង់​គង់​ខាងក្រោម​នៃ​ឈើ​នោះ។ ព្រះ​ញាណ​ប្រសើរ​រក​ទីបំផុត​គ្មាន មាន​ឧបមាដូចជា​កែវ​វជីរ បាន​កើតឡើង (ដល់​ព្រះអង្គ) ក្នុង​ទីនោះ ព្រះអង្គ​ពិចារណា​នូវ​សង្ខារ​ទាំងឡាយ ដោយ​ព្រះ​ញាណ​នោះ ដូចជា​បុគ្គល​ដែល​ផ្កាប់ ឬផ្ងារ​ឡើង​នូវ​ភាជនៈ។ ក្នុង​ទីនោះ ព្រះអង្គ​ទ្រង់​បន្សាត់​បង់​នូវ​កិលេស​ទាំងពួង មិន​ឲ្យ​សេសសល់ ហើយ​បានសម្រេច​នូវ​ពោធិញ្ញាណ​ទាំងអស់​ផង នូវ​ពុទ្ធញ្ញាណ​ទាំង ១៤ ផង។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637644668473411822
ទៅកាន់ទំព័រ៖