ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​នារ​ទៈ ជា​លោកនាយក ជាម​ហា​វីរបុរស ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏​ប្រសើរ​ឈ្មោះ​ធន​ញ្ជៈ។ ភិក្ខុ​ឈ្មោះ​ភទ្ទ​សា​លៈ ១ ឈ្មោះ​ជិ​តមិត្តៈ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​វា​សេ​ដ្ឋៈ ជា​ឧបដ្ឋាក​របស់​ព្រះសម្ពុទ្ធ​នារ​ទៈ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ នាង​ឧត្តរា ១ នាង​ផគ្គុនី ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា​មហា​សោ​ណព្រឹក្ស។ ឧបាសក​ឈ្មោះ​ឧគ្គ​រិន្ទៈ ១ ឈ្មោះ​វស​ភៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ ឥន្ទ​វរី ១ ឈ្មោះ​គណ្ឌី ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​មហាមុនី ទ្រង់​មាន​កំពស់ ៨៨ ហត្ថក្រពុំ មាន​ព្រះ​រូប​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស បាន​ញ៉ាំង​លោកធាតុ​ទាំង​មួយ​ម៉ឺន ឲ្យ​ភ្លឺរុងរឿង។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637644669633099273
ទៅកាន់ទំព័រ៖