ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​នារ​ទៈ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ទ្រង់​បរិនិព្វាន​ក្នុង​ព្រះ​សុ​ទស្សន​បុរី ព្រះ​ស្តូប​ដ៏​ប្រសើរ​មាន​កម្ពស់​ប្រមាណ ៤ យោជន៍។

ចប់ នារទ​ពុទ្ធវង្ស ទី៩។


បទុមុ​ត្ត​រពុទ្ធវង្ស ទី១០


 [១១] ក្នុង​កាល​ខាងក្រោយ អំពី​ព្រះពុទ្ធ ព្រះនាម​នារ​ទៈ​មក មាន​ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ឧត្តម​ជាង​សត្វ​ជើង​ពីរ ទ្រង់​ឈ្នះ​មារ ទ្រង់​មិន​រំភើប ឧបមា​ដូច​សាគរ។ ព្រះពុទ្ធ​នេះ ទ្រង់​កើតឡើង​ក្នុង​កប្ប​ណា កប្ប​នោះ​ឈ្មោះ​មណ្ឌ​កប្ប ប្រជុំជន មាន​កុសល​ដុះឡើង​ហើយ តែង​កើត​ក្នុង​កប្ប​នោះ។ កាល​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​សម្តែង​នូវ​ព្រះធម៌​ជាដំបូង សត្វ​ទាំងឡាយ​ប្រមាណ​មួយ​សែន​កោដិ ក៏បាន​ត្រាស់​ដឹង​នូវ​មគ្គ និង​ផល។ លំដាប់​តអំពី​នោះ​មក កាល​ព្រះ​បរម​សម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​បង្អុរ​ចុះ​នូវ​ធម៌ ទ្រង់​ញ៉ាំង​ពួក​សត្វ​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ពួក​សត្វ​ប្រមាណ ៣ ម៉ឺន ៧ ពាន់ បាន​ត្រាស់​ដឹង ក្នុង​លើក​ទី ២។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637644670087317991
ទៅកាន់ទំព័រ៖