ព្រះត្រៃបិដក ភាគ ៧៧

សម័យ​នោះ តថាគត​ជា​ជដិល អ្នក​នៅក្នុង​ដែន តថាគត​បាន​ថ្វាយ​សំពត់​ព្រមទាំង​ភត្ត ដល់​ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​គង់នៅ​ក្នុង​កណ្តាល​នៃ​ភិក្ខុសង្ឃ​ហើយ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ជដិល​នេះ​នឹង​បាន​ជា​ព្រះពុទ្ធ​មួយ​អង្គ។ សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​កបិលពស្តុ ជាទី​ត្រេកអរ តម្កល់​នូវ​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ (នេះ) នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ នឹង​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ចូល​ទៅ​ទៀប​គល់​នៃ​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​តាក់តែង។ លំដាប់នោះ ព្រះសម្ពុទ្ធ​ទ្រង់​មានយស​ធំ ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637644670561693613
ទៅកាន់ទំព័រ៖