ព្រះត្រៃបិដក ភាគ ៧៧

តមកទៀត ការ​ត្រាស់​ដឹង​ទី ៣ មាន​ពួក​សត្វ ៨០ ពាន់​កោដិ ក្នុង​គ្រាដែល​ព្រះសម្ពុទ្ធ​មានយស​រាប់​មិនបាន ទ្រង់​ប្រកាស​នូវ​សច្ចៈ ៤ ប្រការ។ ព្រះ​សុមេធ​មហេសី មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង គឺ​ក្នុង​កាលដែល​ព្រះ​ជិនស្រី ស្តេច​ចូល​ទៅ​ក្នុង​នគរ​សុ​ទស្សនៈ មាន​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ១០០ កោដិ បាន​មក​ប្រជុំ (នេះ​សន្និបាត​លើក​ទី ១)។ តមកទៀត សន្និបាត​លើក​ទី ២ មាន​ភិក្ខុ​ប្រមាណ ៩០ កោដិ (មក​ប្រជុំ) ក្នុង​ពេល​ក្រាលកឋិន​លើ​ភ្នំ​ទេវ​កូដ។ តមកទៀត សន្និបាត​លើក​ទី ៣ មាន​ភិក្ខុ​ប្រមាណ ៨០ កោដិ មក​ប្រជុំ ក្នុង​កាល​ព្រះ​ទសពល​ស្តេច​ទៅកាន់​ចារិក។ សម័យ​នោះ តថាគត កើតជា​មាណព​ឈ្មោះ​ឧត្តរៈ តថាគត​បាន​សន្សំទ្រព្យ​ទុក​ក្នុង​ផ្ទះ​ប្រមាណ ៨០ កោដិ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637644672137005485
ទៅកាន់ទំព័រ៖