ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ ព្រះនាម​សុ​មេ​ធៈ ជាម​ហេ​សី មាន​ព្រះនគរ​ឈ្មោះ​សុ​ទស្សនៈ ព្រះមហាក្សត្រ ព្រះនាម​សុ​ទត្តៈ ជា​ព្រះបិតា ព្រះមាតា​បង្កើត ព្រះនាម​សុ​ទត្តា។ ព្រះ​សុមេធ​សម្ពុទ្ធ​នោះ ទ្រង់​នៅ​គ្រប់គ្រង​ផ្ទះ អស់ ៩ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ ខ្នង គឺ​សុ​ចន្ទ​ប្រាសាទ ១ កញ្ច​នប្រា​សាទ ១ សិរិ​វឌ្ឍ​ប្រាសាទ ១។ មាន​នារី ប្រមាណ ១៦ ពាន់​រូប សុទ្ធសឹងតែ​តាក់តែង​ល្អ​ហើយ ឯនា​រី​ដែល​ជា​អគ្គមហេសី​នោះ ព្រះនាម​សុមនា ព្រះរាជបុត្រ ព្រះនាម​បុ​នព្វៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​នូវ​និមិត្ត ៤ យ៉ាង ហើយ​ស្តេច​ចេញទៅ​ដោយ​ហត្ថិ​យាន ទ្រង់​តម្កល់​ព្យាយាម​អស់ ៨ ខែ​គត់។ ព្រះ​លោកនាយក ព្រះនាម​សុ​មេ​ធៈ ជាម​ហា​វីរៈ ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏​ប្រសើរ​ឈ្មោះ​សុ​ទស្សនៈ។ ភិក្ខុ​ឈ្មោះ​សរណៈ ១ ឈ្មោះ​សព្វ​កាមៈ ១ ជា​អគ្គសាវ័ក​របស់​ព្រះ​សុ​មេ​ធៈ ដែល​ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​អង្គ​នោះ ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ សាគ​រៈ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637644672927942999
ទៅកាន់ទំព័រ៖