ព្រះត្រៃបិដក ភាគ ៧៧

អគ្គសាវ័ក​ណា របស់​ព្រះពុទ្ធ ព្រះនាម​សុជាតៈ​នោះ បាន​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​នរៈ អគ្គសាវ័ក​នោះ បាន​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ មួយអន្លើដោយ​ភិក្ខុ​ប្រមាណ ៤ សែន​រូប (នេះ​ជា​សន្និបាត​លើក​ទី ៣)។ សម័យ​នោះ តថាគត​ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន ជាធំ​ក្នុង​ទ្វីប​ទាំង ៤ អាច​ហោះ​ទៅ​ក្នុង​អាកាស​បាន។ តថាគត បាន​ថ្វាយ​នូវ​រាជសម្បត្តិ​ជាច្រើន ក្នុង​ទ្វីប​ទាំង ៤ នូវ​កែវ​ដ៏​ឧត្តម​ទាំង ៧ ប្រការ ចំពោះ​ព្រះពុទ្ធ ហើយ​បួស​ក្នុង​សំណាក់​នៃ​ព្រះសម្ពុទ្ធ​អង្គ​នោះ។ អារាមិកជន​ទាំងឡាយ ក្នុង​ជនបទ បាន​ប្រមូល​មក​នូវ​សួយ​សា​អាករ​ជា​បច្ច័យ ទីដេក ទី​អង្គុយ ហើយ​នាំចូល​ទៅ​ថ្វាយ​ដល់​ភិក្ខុសង្ឃ។ កាលនោះ ព្រះ​សុជាត​សម្ពុទ្ធ​នោះ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​ទីបំផុត​នៃ​កប្ប ៣០ ពាន់ ស្តេច​ចក្រពត្តិ​អង្គ​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ជាធំ​ក្នុង​មួយ​ម៉ឺន​លោកធាតុ។ សត្វ​នេះ នឹង​ស្តេច​ចេញ​ចាក​ក្រុង​កបិលពស្តុ ជាទី​រីករាយ ហើយ​តម្កល់​នូវ​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637644673829817973
ទៅកាន់ទំព័រ៖