ព្រះត្រៃបិដក ភាគ ៧៧

ឈើ​សម្រាប់​ត្រាស់​ដឹង របស់​ព្រះមានព្រះភាគ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ឈ្មោះ​ហត្ថា​ឡវក​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក។ នាង​នន្ទ​មាតា ១ នាង​ឧត្តរា ១ ជា​អគ្គ​ឧបដ្ឋាយិកា មាន​ព្រះជន្មាយុ​នៃ​ព្រះ​គោតម​ដ៏​ទ្រង់​យស​អង្គ​នោះ មានកំណត់ ១០០ ឆ្នាំ។ មនុស្ស និង​ទេវតា​ទាំងឡាយ លុះ​បាន​ស្តាប់​ព្រះបន្ទូល​នេះ នៃ​ព្រះពុទ្ធ​រក​បុគ្គល​ស្មើ​គ្មាន ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ហើយ​ត្រេកអរ​ថា ស្តេច​ចក្រពត្តិ​អង្គ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ សំឡេង​ហ៊ោ​ក៏​ប្រព្រឹត្តទៅ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ ក៏​ទះដៃ​សើច​ក្អាកក្អាយ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​ទាំងអស់គ្នា គង់​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ​ពុំខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ក្នុង​ទី​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន​ដែរ យ៉ាងណា
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637644674224974277
ទៅកាន់ទំព័រ៖