ព្រះត្រៃបិដក ភាគ ៧៧

ជន​ទាំងឡាយ​ណាមួយ ក្នុង​លោក ដែល​គួរ​គេ​ថ្វាយបង្គំ ឬជន​ទាំងឡាយ​ណា គួរ​ដល់​ការថ្វាយបង្គំ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​ជន​ទាំងអស់​នោះ បុគ្គល​ស្មើនឹង​ព្រះអង្គ​មិន​មាន​ឡើយ។ ព្រះ​សារីបុត្ត​មាន​ប្រាជ្ញា​ច្រើន ជា​អ្នក​ឈ្លាស​ក្នុង​សមាធិ និង​ឈាន ឋិតនៅ​លើ​ភ្នំ​គិជ្ឈកូដ ឃើញ​ព្រះ​លោកនាយក។ សំឡឹង​មើល​ព្រះសម្ពុទ្ធ ទ្រង់​ប្រសើរ​ជាង​នរៈ ហាក់ដូចជា​ដើម​រាំងភ្នំ ដែល​មាន​ផ្ការីក​ស្គុះស្គាយ ដូច​ព្រះចន្ទ្រ​កណ្តាល​អាកាស ឬដូច​ជា​ព្រះអាទិត្យ​ត្រង់​ជាក់។ ឃើញ​ព្រះ​លោកនាយក មាន​រស្មីផ្សាយ​ចេញ ១ ព្យាម រុងរឿង​ដូច​ឈើ​ប្រចាំ​ទ្វីប ឬដូច​ព្រះអាទិត្យ​ស្រទន់ ដែល​ទើបនឹង​រះ​ឡើង។ ខណៈនោះ ព្រះ​សារីបុត្រ បាន​ប្រជុំ​ពួក​ភិក្ខុ​ចំនួន ៥០០ រូប ជា​អ្នកមាន​សោឡស​កិច្ច​ធ្វើ​ហើយ ជាតា​ទិ​បុគ្គល ជា​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល ហើយ​សម្តែង​នូវ​បា​ដិ​ហា​រិយៈ ឈ្មោះ​លោក​ប្ប​សា​ទនៈ​ថា ពួក​យើង​នឹង​ទៅ​ក្នុង​ទីនោះ ហើយ​ថ្វាយបង្គំ​ព្រះ​ជិនស្រី។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637644645043233894
ទៅកាន់ទំព័រ៖