ព្រះត្រៃបិដក ភាគ ៧៧
ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត គង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់នូវព្រះបន្ទូលនៃព្រះពុទ្ធនោះហើយ បានញ៉ាំងសេចក្តីរីករាយឲ្យកើតដោយក្រៃលែង ហើយបានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ តថាគតបានរៀននូវព្រះសូត្រផង ព្រះវិន័យផង សត្ថុសាសនាដែលមានអង្គ ៩ ទាំងអស់ផង ហើយបានញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យល្អរុងរឿង។ កាលតថាគត នៅក្នុងសាសនានោះ ជាអ្នកមិនមានប្រមាទ បានចំរើននូវភាវនាដ៏ប្រសើរ ហើយបានដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រះនគរឈ្មោះសុមង្គលៈ ព្រះមហាក្សត្រ ព្រះនាមឧគ្គតៈ ជាព្រះបិតា ព្រះមាតាព្រះនាមបភាវតី។ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ (របស់ព្រះពុទ្ធនោះ) មាន ៣ ខ្នង គឺសិរិប្រាសាទ ១ ឧបសិរិប្រាសាទ ១ ចន្ទប្រាសាទ ១។
ID: 637644674442005487
ទៅកាន់ទំព័រ៖