ព្រះត្រៃបិដក ភាគ ៧៧

មាន​នារី​ប្រមាណ ២ ម៉ឺន ៣ ពាន់​នាក់ សុទ្ធសឹងតែ​តាក់តែង​ល្អ​ហើយ ឯនា​រី​ដែល​ជា​អគ្គមហេសី ព្រះនាម​សិរិ​នន្ទា ព្រះរាជបុត្រ ព្រះនាម​ឧប​សេ​នៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​នូវ​និមិត្ត ៤ យ៉ាង ហើយ​ស្តេច​ចេញទៅ​ដោយ​យាន​សេះ តម្កល់​នូវ​ព្យាយាម​អស់ ៩ ខែ​គត់។ ព្រះសម្ពុទ្ធ ព្រះនាម​សុជាតៈ ជា​លោកនាយក ជាម​ហា​វីរៈ ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏​ប្រសើរ ឈ្មោះ​សុ​មង្គ​លៈ។ ភិក្ខុ​ឈ្មោះ​សុ​ទស្សនៈ ១ ឈ្មោះ​សុ​ទេវៈ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​នារ​ទៈ ជា​ឧបដ្ឋាក​នៃ​ព្រះពុទ្ធ ព្រះនាម​សុជាតៈ ទ្រង់​ស្វែងរក​គុណ​ធំ។ ភិក្ខុនី​ឈ្មោះ នាគា ១ ឈ្មោះ​នាគ​សមា​នា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​នោះ ហៅថា​មហា​វេឡុ​ព្រឹក្ស (ដើម​ឫស្សី​ធំ)។ ឫស្សី​នោះ មាន​ដើម​តាន់ មិន​មាន​ប្រហោង មាន​ស្លឹក​ច្រើន ជា​ឫស្សី​មាន​ដើម​ត្រង់ មាន​ដើម​ធំ គួរ​រមិលមើល ជាទី​រីករាយ​នៃ​ចិត្ត។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637644674672317932
ទៅកាន់ទំព័រ៖