ព្រះត្រៃបិដក ភាគ ៧៧

ក្នុង​កាលនោះ សាសនា​របស់​ព្រះពុទ្ធ​នោះ ដ៏​វិចិត្រ​ដោយ​ព្រះអរហន្ត​ទាំងឡាយ ដូចជា​រលក​ក្នុង​សាគរ ឬដូច​ជា​ផ្កាយ​ក្នុង​អាកាស។ សាសនា​នេះ កុះករ​ដោយ​ព្រះអរហន្ត​ទាំងឡាយ ដែល​មាន​វិជ្ជា ៣ និង​អភិញ្ញា ៦ លោក​ដល់​នូវ​កម្លាំង ជាតា​ទិ​បុគ្គល។ ព្រះសម្ពុទ្ធ​នោះ ស្មើដោយ​ព្រះពុទ្ធ រក​បុគ្គល​ស្មើ​គ្មាន គុណ​ទាំងឡាយ​នោះ ជា​គុណ​ថ្លឹង​ពុំ​បាន ធម្មជាត​ទាំងពួង ក៏​អន្តរធាន​អស់ ឱហ្ន៎! សង្ខារ​ទាំងពួង​ជា​របស់​សោះសូន្យ​ទទេ។ ព្រះសម្ពុទ្ធ ព្រះនាម​សុជាតៈ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ បរិនិព្វាន​ក្នុង​សេលា​រាម ព្រះ​ចេតិយ​របស់​ព្រះ​សាស្តា មាន​កំពស់ ៣ គាវុត (ដែលគេ​សាង) ក្នុង​សេលា​រាម​នោះ។

ចប់ សុជាត​ពុទ្ធវង្ស ទី១២។


បិយ​ទស្សិ​ពុទ្ធវង្ស ទី១៣


 [១៤] ក្នុង​កាល​ជា​ខាងក្រោយ នៃ​ព្រះសម្ពុទ្ធ​ព្រះនាម​សុជាតៈ​មក មាន​ព្រះពុទ្ធ​ទ្រង់ព្រះ​នាម​បិយ​ទស្សី ជា​សយម្ភូ ជា​លោកនាយក ទ្រង់​មានយស​ច្រើន គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ ព្រះអង្គ​ស្មើដោយ​ព្រះពុទ្ធ ដែល​ឥតមាន​បុគ្គល​ស្មើ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637644675167005469
ទៅកាន់ទំព័រ៖