ព្រះត្រៃបិដក ភាគ ៧៧

យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ​ហើយ ក្នុង​កាល​ជា​អនាគត ពួក​យើង​នឹង​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក៏​យ៉ាងនោះ​ដែរ។ លុះ​តថាគត បាន​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះពុទ្ធអង្គ​នេះ​ហើយ បាន​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ដោយ​ក្រៃលែង ហើយ​អធិដ្ឋាន​វត្ត​ដ៏​លើសលុប ដោយ​ការ​បំពេញ​នូវ​បារមី​ទាំង ១០។ ព្រះ​សាស្តា ព្រះនាម​បិយ​ទស្សី មាន​ព្រះនគរ​ឈ្មោះ​សុ​ធញ្ញៈ មាន​ព្រះមហាក្សត្រ ព្រះនាម​សុ​ទត្តៈ ជា​ព្រះបិតា មាន​ព្រះមាតា​ព្រះនាម​សុ​ចន្ទា។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​នៅ​គ្រប់គ្រង​ផ្ទះ​អស់ ៩ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ ខ្នង គឺ​សុ​និម្មល​ប្រាសាទ ១ វិមល​ប្រាសាទ ១ គិរិ​គូហា​ប្រាសាទ ១។ មាន​នារី​ប្រមាណ ៣៣ ពាន់​នាក់ សុទ្ធសឹងតែ​តាក់តែង​ល្អ ឯនា​រី​ដែល​ជា​អគ្គមហេសី​នោះ ព្រះនាម​នាង​វិមលា ព្រះរាជបុត្រ​បង្កើត ព្រះ​នា​មក​ញ្ច​នា​វេ​ឡៈ។ ព្រះ​ជិនស្រី ជា​បុរស​ប្រសើរ ទ្រង់​ឃើញ​នូវ​និមិត្ត ៤ យ៉ាង ហើយ​ស្តេច​ចេញទៅ​ដោយ​យាន​គឺ​រថ ហើយ​ទ្រង់​ប្រព្រឹត្ត​នូវ​សេចក្តី​ព្យាយាម អស់ ៦ ខែ​គត់។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637644676271068012
ទៅកាន់ទំព័រ៖