ព្រះត្រៃបិដក ភាគ ៧៧

សន្និបាត​លើក ៣ មាន​ពួក​ព្រះ​ខីណាស្រព ចំនួន ៧៨ ពាន់​អង្គ សុទ្ធតែ​មាន​ព្រះទ័យ​ផុត​ស្រឡះ ឥត​ប្រកាន់ ប្រាសចាក​មន្ទិល ជា​អ្នក​ស្វែងរក​គុណ​ដ៏​ធំ។ ក្នុង​សម័យ​នោះ តថាគត​កើតជា​ជដិល ឈ្មោះ​សុសិ​មៈ មានត​បៈ​ដ៏​ខ្ពង់ខ្ពស់ ដែលគេ​សន្មត​ថា ជា​បុគ្គល​ប្រសើរ​លើ​ផែនដី។ តថាគត​បាន​នាំ​យក​ផ្កា​មន្ទារវ​បុស្ស ផ្កាឈូក និង​ផ្កា​បរិ​ច្ឆ​ត្ត​កព្រឹក្ស​ជា​ទិព្វ អំពី​ទេវលោក មក​បូជា​ចំពោះ​ព្រះសម្ពុទ្ធ។ ឯព្រះពុទ្ធ​ជាម​ហា​មុនី ព្រះនាម​អត្ថ​ទស្សី​អង្គ​នោះ ទ្រង់​បាន​ព្យាករ​តថាគត​ថា តាបស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​កប្ប​ទី ១.៨០០។ សត្វ​នេះ នឹង​ចេញ​អំពី​បុរី​ជាទី​រីករាយ ឈ្មោះ​កបិលពស្តុ តម្កល់​ព្យាយាម ហើយ​ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​អង្គុយ​ទៀប​គល់​នៃ​អជ​បាល​ព្រឹក្ស ទទួល​មធុបាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637644677187943005
ទៅកាន់ទំព័រ៖