ព្រះត្រៃបិដក ភាគ ៧៧
ព្រះពុទ្ធនោះ ទ្រង់សម្តែងពន្លឺថ្លឹងពុំបាន ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោកឲ្យរុងរឿង ហើយទ្រង់ដល់នូវអនិច្ចតាធម៌ ដូចជាភ្លើងអស់កំញម។ ព្រះអត្ថទស្សីជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអនោមារាម មានការសាយភាយទៅនៃព្រះធាតុ ក្នុងប្រទេសទាំងឡាយនោះៗ។
ចប់ អត្ថទស្សិពុទ្ធវង្ស ទី១៤។
ធម្មទស្សីពុទ្ធវង្ស ទី១៥
[១៦] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធព្រះនាមធម្មទស្សី មានយសធំ ទ្រង់កំចាត់បង់ងងឹតអន្ធការ ហើយញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យរុងរឿង។ ការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ ក្នុងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅនៃព្រះធម្មទស្សីនោះ ទ្រង់មានតេជះថ្លឹងពុំបាន។
ID: 637644678278568002
ទៅកាន់ទំព័រ៖