ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ធម្ម​ទស្សី​អង្គ​នោះ ទ្រង់​គ្រប់គ្រង​គេហដ្ឋាន អស់ ៨ ពាន់​ឆ្នាំ ទ្រង់​មាន​ប្រាសាទ ៣ ខ្នង គឺ​ប្រាសាទ ឈ្មោះ​អរ​ជៈ ១ ប្រាសាទ​ឈ្មោះ​វិ​រជៈ ១ ប្រាសាទ​ឈ្មោះ​សុ​ទស្សនៈ ១។ ពួក​នារី​ចំនួន ៤០ ពាន់ សឹង​ប្រដាប់ខ្លួន​យ៉ាង​សមសួន នារី (ជា​អគ្គមហេសី) ឈ្មោះ​វិ​ចិ​កោ​លី ព្រះរាជបុត្រ ឈ្មោះ​បុញ្ញ​វឌ្ឍនៈ។ ព្រះ​ធម្ម​ទស្សី ជា​បុរស​ដ៏​ប្រសើរ ទ្រង់​ឃើញ​នូវ​និមិត្ត ៤ ហើយ​ទ្រង់​ចេញទៅ​ទាំង​ប្រាសាទ ទៅ​ប្រព្រឹត្ត​ព្យាយាម អស់ ៧ ថ្ងៃ។ ព្រះពុទ្ធ ព្រះនាម​ធម្ម​ទស្សី ប្រសើរ​ជាង​ពួក​ជន មាន​ព្យាយាម​ធំ ឧត្តម​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះ​សាស្តា ព្រះនាម​ធម្ម​ទស្សី មាន​ព្រះ​បទុម​ត្ថេ​រ ១ ព្រះ​បុស្ស​ទេ​វត្ថេ​រ ១ ជា​អគ្គសាវ័ក ព្រះ​សុ​ទត្ត​ត្ថេ​រ ជា​ឧបដ្ឋាក។ មាន​ព្រះ​ខេមា​ថេរី ១ ព្រះ​សច្ច​នា​មា​ថេរី ១ ជា​អគ្គសាវិកា ដើមឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​នោះ គេ​ហៅថា តិ​ម្ព​ជាល​ព្រឹក្ស។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637644690190933242
ទៅកាន់ទំព័រ៖