ព្រះត្រៃបិដក ភាគ ៧៧
តមក ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ក្នុងកាលព្រះសម្ពុទ្ធ ទ្រង់ទូងស្គរគឺធម៌ ក្នុងដែនឈ្មោះភីមៈ។ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធ ប្រសើរជាងជនអង្គនោះ ទ្រង់សម្តែងធម៌ ទៀបភ្នំឈ្មោះវេភារៈ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ ឋានៈ គឺសន្និបាតទាំង ៣ ក្នុងសមាគមនៃព្រះខីណាស្រព ដែលមិនមានមន្ទិលនុ៎ះ មានចំនួន ១០០ កោដិម្តង ៩០ កោដិម្តង ៨០ កោដិម្តង។ សម័យនោះ តថាគតជាតាបស ឈ្មោះមង្គលៈ មានតេជះខ្ពង់ខ្ពស់ គេគ្របសង្កត់មិនបាន ជាអ្នកប្រកបដោយកម្លាំងនៃអភិញ្ញា។ តថាគតបាននាំផ្លែព្រីង មកថ្វាយព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះសម្ពុទ្ធទ្រង់ទទួលយកហើយ ទ្រង់បានត្រាស់ព្រះតម្រាស់នេះថា
ID: 637644690917495672
ទៅកាន់ទំព័រ៖