ព្រះត្រៃបិដក ភាគ ៧៧

អ្នក​ទាំងឡាយ ចូរ​មើល​ជដិល​តាបស ដែល​មានត​បៈ​ខ្ពង់ខ្ពស់​នេះ​ចុះ តាបស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ​ទៅ។ សត្វ​នេះ នឹង​ចេញពី​បុរី​ឈ្មោះ​កបិលពស្តុ ជាទី​រីករាយ ទៅ​តំ​កល់​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ បាន​សោយ​បាយាស​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ត្រឡប់​ចូល​ទៅ​ឯគល់​ពោធិព្រឹក្ស តាមផ្លូវ​ប្រសើរ ដែលគេ​ចាត់ចែង​ហើយ។ លំដាប់នោះ ព្រះ​ជិនស្រី​ទ្រង់​មានយស​ធំ ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះ​ជននី​នៃ​ព្រះ​គោតម​នេះ ព្រះនាម​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ តាបស​នេះ នឹង​បាន​ជា​ព្រះពុទ្ធ ព្រះនាម​គោតម។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637644691109527626
ទៅកាន់ទំព័រ៖