ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ នឹងជា​អគ្គសាវ័ក សុទ្ធតែ​មិន​មាន​អាសវៈ មាន​រាគៈ​អស់ហើយ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ ខេមា​ថេរី ១ ឧប្បល​វណ្ណា​ថេរី ១ នឹងជា​អគ្គសាវិកា សុទ្ធតែ​មិន​មាន​អាសវៈ មាន​រាគៈ​អស់ហើយ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ។ ដើមឈើ​ជាទី​ត្រាស់​ដឹង​នៃ​ព្រះ​មានជោគ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ នឹងជា​អគ្គ​ឧបដ្ឋាក។ នាង​នន្ទ​មាតា ១ នាង​ឧត្តរា ១ ជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​ទ្រង់​យស​អង្គ​នោះ មាន​ព្រះជន្មាយុ​មួយ​រយ​ឆ្នាំ។ មនុស្ស និង​ទេវតា បាន​ស្តាប់​ព្រះពុទ្ធដីកា​នេះ នៃ​ព្រះមហេសី​ឥតមាន​បុគ្គល​ស្មើ ក៏​រីករាយ​ថា តាបស​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637644691323120669
ទៅកាន់ទំព័រ៖