ព្រះត្រៃបិដក ភាគ ៧៧

សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ហ្មឺន​លោកធាតុ នាំគ្នា​ទះដៃ​អបអរ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​នឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ ពួក​យើង​គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​ទៅកាន់​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន យ៉ាងណា។ ពួក​យើង​ទាំងអស់ បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​គោតម​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន យ៉ាងនោះ​ដែរ។ តថាគត លុះ​ស្តាប់​ភាសិត​នៃ​ព្រះពុទ្ធ ព្រះនាម​សិទ្ធត្ថៈ​នោះ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃលែង បាន​អធិដ្ឋាន​វត្ត​តទៅ ដើម្បី​បំពេញ​បារមី​ទាំង ១០។ ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មាន​ទីក្រុង​ឈ្មោះ​វេ​ភារៈ ព្រះមហាក្សត្រ ព្រះ​នាម​ឧទេនៈ ជា​ព្រះបិតា ព្រះ​ជននី​ព្រះនាម សុ​ផស្សា។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637644691517808199
ទៅកាន់ទំព័រ៖