ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​សិទ្ធត្ថៈ​នោះ គ្រប់គ្រង​គេហដ្ឋាន អស់​មួយ​ហ្មឺន​ឆ្នាំ មាន​ប្រាសាទ​ដ៏​ប្រសើរ ៣ ខ្នង គឺ​កោ​កាស​ប្រាសាទ ១ ឧប្បល​ប្រាសាទ ១ កោ​កនុទ​ប្រាសាទ ១។ នារី ៤៨.០០០ រូប សឹង​មានខ្លួន​តាក់តែង​ល្អ នារី​ជា​អគ្គមហេសី ព្រះនាម​សុមនា មាន​ព្រះរាជបុត្រ ព្រះនាម​អនុ​បមៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​និមិត្ត ៤ យ៉ាង ក៏​ចេញ​ទៅ​ដោយ​វ តម្កល់​ព្យាយាម អស់ ១០ ខែ​គត់។ ព្រះ​លោកនាយក ព្រះនាម​សិទ្ធត្ថៈ មាន​ព្យាយាម​ធំ ប្រសើរ​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មាន​ព្រះ​សម្ពល​ត្ថេ​រ ១ ព្រះ​សុ​មិត្ត​ត្ថេ​រ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​រេ​វតៈ ជា​ឧបដ្ឋាក។ ព្រះ​សី​វលា​ថេរី ១ ព្រះ​សុរា​មា​ថេរី ១ ជា​អគ្គសាវិកា ដើមឈើ​ជាទី​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​នោះ ហៅថា កណ្ណិ​ការ​ព្រឹក្ស។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637644691723120715
ទៅកាន់ទំព័រ៖