ព្រះត្រៃបិដក ភាគ ៧៧
ព្រះតិស្សៈនោះ ទ្រង់គ្រប់គ្រងព្រះរាជគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះ គុណសេលៈ ១ ប្រាសាទឈ្មោះអនាទិយៈ ១ ប្រាសាទឈ្មោះនិសភៈ ១។ ពួកនារីចំនួន ៣ ហ្មឺននាក់ សុទ្ធសឹងតែតាក់តែងខ្លួនល្អ ឯនាងនារីជាអគ្គមហេសីនោះ ព្រះនាមសុភទ្រា ព្រះរាជបុត្រ ព្រះនាមអានន្ទ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្តទាំង ៤ ក៏យាងចេញទៅដោយយានសេះ ទៅតម្កល់ព្យាយាម អស់កាលកន្លះខែគត់។ ព្រះលោកនាយក ព្រះនាមតិស្សៈ ប្រសើរក្នុងលោក មានព្យាយាមធំ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម្មឲ្យប្រព្រឹត្តទៅ ក្នុងយសវតីទាយវ័នដ៏ឧត្តម។ ព្រះព្រហ្មទេវត្ថេរ ១ ព្រះឧទយត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសមគៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមតិស្សៈ។ នាងផុស្សាថេរី ១ នាងសុទត្តាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអសនព្រឹក្ស (ដើមធ្នង់)។
ID: 637644693668746075
ទៅកាន់ទំព័រ៖