ព្រះត្រៃបិដក ភាគ ៧៧

សម្ពល​គហបតី ១ សិរិ​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក កី​សា​គោតមី​ឧបាសិកា ១ ឧប​សេនា​ឧបាសិកា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​ជិនស្រី​សម្ពុទ្ធ​នោះ​ឯង ទ្រង់​មាន​កំពស់ ៦០ ហត្ថ ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​បាន ឥតមាន​បុគ្គល​ស្មើ​បាន ប្រាកដ​ដូច​ភ្នំ​ហិមពាន្ត។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​មាន​តេជះ​ថ្លឹង​ពុំ​បាន ទ្រង់​មាន​ព្រះជន្ម​មួយ​សែន​ឆ្នាំ ព្រះអង្គ​មិន​មាន​បុគ្គល​ក្រៃលែង​ជាង ទ្រង់​មាន​ចក្ខុ​ឋិតនៅ​ក្នុង​លោក។ ព្រះ​ជិនស្រី​អង្គ​នោះ ព្រមទាំង​សាវ័ក ទ្រង់​សោយ​នូវ​យស​ធំ ដ៏​ឧត្តម ប្រសើរ​រុងរឿង​ដូច​គំនរ​ភ្លើង ហើយ​បរិនិព្វាន។ ព្រះ​ជិនស្រី​អង្គ​នោះ ព្រមទាំង​សាវ័ក ទ្រង់​បរិនិព្វាន​ហើយ ដូចជា​ភ្លៀង (ដែល​បាត់​ទៅ) ព្រោះ​ខ្យល់ ឬដូច​ទឹកសន្សើម (អស់​ទៅ) ព្រោះ​ព្រះអាទិត្យ ឬដូច​ងងឹត (បាត់​ទៅ) ព្រោះ​ប្រទីប។ ព្រះពុទ្ធ ព្រះនាម​តិស្សៈ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ បរិនិព្វាន​ក្នុង​នន្ទា​រាម ព្រះ​ស្តូប​ព្រះ​ជិនស្រី​អង្គ​នោះ ពួក​មហាជន​សាង​ទុក កំពស់ ៣ យោជន៍ ក្នុង​នន្ទា​រាម​នោះ។

ចប់ តិ​ស្ស​ពុទ្ធវង្ស ទី១៧។

ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637644693896714481
ទៅកាន់ទំព័រ៖