ព្រះត្រៃបិដក ភាគ ៧៧
ព្រះមហេសី ព្រះនាមបុស្សៈ មានទីក្រុងឈ្មោះកាសិកៈ មានមហាក្សត្រ ព្រះនាមជយសេន ជាព្រះបិតា មានព្រះជននី ព្រះនាមសិរិមា។ ព្រះបុស្សៈនោះ ទ្រង់គ្រប់គ្រងគេហដ្ឋានអស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះគរុឡៈ ១ ប្រាសាទឈ្មោះហំសៈ ១ ប្រាសាទឈ្មោះសុវណ្ណតារៈ ១។ ពួកនារី ២៣ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនារីជាអគ្គមហេសី ឈ្មោះកីសាគោតមី ព្រះរាជបុត្រឈ្មោះអានន្ទ។ ព្រះជិនស្រី ជាបុរសដ៏ប្រសើរ ទ្រង់ទតឃើញនិមិត្តទាំង ៤ យ៉ាង ហើយចេញទៅដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាមអស់ ៧ ថ្ងៃ។ ព្រះលោកគ្គនាយក ព្រះនាមបុស្សៈ មានព្យាយាមធំ ទ្រង់ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្តទៅ នាព្រៃមិគទាយវ័ន។ ព្រះសុរក្ខិតភិក្ខុ ១ ព្រះធម្មសេនភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសភិយ្យៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមបុស្សៈ។
ID: 637644694964370675
ទៅកាន់ទំព័រ៖