ព្រះត្រៃបិដក ភាគ ៧៧
នាងចាលាភិក្ខុនី ១ នាងឧបចាលាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាអាមលកព្រឹក្ស (ដើមកន្ទួតព្រៃ)។ អនញ្ជគហបតី ១ វិសាខគហបតី ១ ជាអគ្គឧបដ្ឋាក នាងបទុមា ១ នាងសិរិនាគា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមុនីអង្គនោះ មានកំពស់ ៥៨ ហត្ថ ទ្រង់រុងរឿងដូចព្រះអាទិត្យ ឬដូចព្រះចន្ទ្រពេញវង់។ ទ្រង់មានព្រះជន្ម ៩០ ពាន់ឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនជាច្រើន។ ព្រះសាស្តាអង្គនោះ ព្រមទាំងសាវ័ក ទ្រង់មានយសថ្លឹងពុំបាន ទ្រង់ទូន្មានពួកសត្វជាច្រើន ហើយចម្លងពួកសត្វជាច្រើន រួចបរិនិព្វាន។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមបុស្សៈ ទ្រង់ជាសាស្តា បរិនិព្វានហើយក្នុងសេនារាម ការផ្សាយចេញទៅនៃព្រះធាតុ មានក្នុងប្រទេសទាំងឡាយនោះៗ។
ចប់ បុស្សពុទ្ធវង្ស ទី១៨។
ID: 637644695163276953
ទៅកាន់ទំព័រ៖