ព្រះត្រៃបិដក ភាគ ៧៧

ភិក្ខុ​ទាំងនោះ អាស្រ័យ​ព្រះ​ជិនស្រី កាល​ទ្រង់​សម្តែង​ដោយ​អាការ​ទាំងពួង ក៏បាន​សម្រេច​នូវ​ធម៌​ដ៏​ប្រសើរ នេះ​ជា​ការ​ត្រាស់​ដឹង​លើក​ទី ៣។ ព្រះមហេសី ព្រះនាម​វិបស្សី មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ពួក​ព្រះ​ខីណាស្រព ឥតមាន​មន្ទិល គឺ​កិលេស មានចិត្ត​ស្ងប់​រម្ងាប់ ប្រកបដោយ​តា​ទិ​គុណ។ គឺ​សន្និបាត​លើក​ទី ១ មាន​ពួក​ព្រះ​ខីណាស្រព ចំនួន ៦៨ សែន សន្និបាត​លើក​ទី ២ មាន​ពួក​ព្រះ​ខីណាស្រព​ចំនួន​មួយ​សែន។ សន្និបាត​លើក​ទី ៣ មាន​ភិក្ខុ​ចំនួន ៨ ហ្មឺន ព្រះសម្ពុទ្ធ​រុងរឿង​ក្នុង​កណ្តាល​ពួក​ភិក្ខុ​នោះ។ សម័យ​នោះ តថាគត​កើតជា​ស្តេច​នាគ ឈ្មោះ​អតុ​លៈ មាន​ឫទ្ធិ​ច្រើន មានបុណ្យ ទ្រទ្រង់​ពន្លឺ។ ក្នុង​កាលនោះ តថាគត​មាន​ពួក​នាគ​ច្រើន​កោដិ​ចោមរោម ប្រគំ​តូរ្យតន្ត្រី​ដ៏​ជា​ទិព្វ ហើយ​ចូល​ទៅ​ជិត​ព្រះ​លោ​កជេដ្ឋៈ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637644695655620691
ទៅកាន់ទំព័រ៖