ព្រះត្រៃបិដក ភាគ ៧៧

លំដាប់នោះ ព្រះពុទ្ធ​មានយស​ធំ ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស។ ព្រះពុទ្ធ​នេះ នឹង​មាន​ព្រះ​ជននី ព្រះនាម​មាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ ព្រះរាជា​អង្គ​នេះ នឹង​បាន​ជា​ព្រះពុទ្ធ ព្រះនាម​គោតម។ ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ នឹងជា​អគ្គសាវ័ក សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ នាង​ខេមា​ភិក្ខុនី ១ ឧប្បល​វណ្ណា​ភិក្ខុនី ១ ជា​អគ្គសាវិកា សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ។ ដើមឈើ​ជាទី​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នេះ ហៅថា​អស្សត្ថ​ព្រឹក្ស ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ នឹងជា​អគ្គ​ឧបដ្ឋាក។ នាង​នន្ទ​មាតា ១ នាង​ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​មានយស​នោះ មាន​ព្រះជន្ម ១០០ ឆ្នាំ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637644697548276901
ទៅកាន់ទំព័រ៖