ព្រះត្រៃបិដក ភាគ ៧៧

នាង​មខិលា​ភិក្ខុនី ១ នាង​បទុមា​ភិក្ខុនី ១ ជា​អគ្គសាវិកា ដើមឈើ​ជាទី​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា បុណ្ឌរីក​ព្រឹក្ស (ដើម​ស្វាយស)។ សិរិ​វឌ្ឍ​គហបតី ១ នន្ទ​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក នាង​ចិ​ត្តា ១ នាង​សុចិត្តា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​មាន​កំពស់ ៧០ ហត្ថ ប្រាកដ​ស្មើដោយ​គ្រឿងមាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ ព្រះពុទ្ធ​ជា​ម្ចាស់​អង្គ​នោះ មាន​ពន្លឺ​ប្រមាណ ១ ព្យាម ផ្សាយ​ចេញ​អំពី​ព្រះ​កាយ​ជានិច្ច ផ្សាយ​ចេញទៅ​កាន់​ទិសតូច និង​ទិសធំ ភ្លឺ​ចេញទៅ ចម្ងាយ ៣ យោជន៍។ ព្រះមហេសី​អង្គ​នោះ មាន​ព្រះជន្មាយុ ៧ ហ្មឺន​ឆ្នាំ ព្រះអង្គ​កាល​ទ្រង់​គង់​ធរមាន​នៅឡើយ បាន​ញ៉ាំង​ប្រជុំជន​ជាច្រើន ឲ្យ​ឆ្លង (ត្រើយ​សំសារ​វដ្ត)។ ព្រះពុទ្ធ​នោះ ព្រមទាំង​សាវ័ក បង្អុរ​ភ្លៀង​គឺ​ធម៌ ស្រោច​ស្រប់​ផ្សើម​ពួក​មនុស្ស ព្រមទាំង​ទេវតា ធ្វើឲ្យ​ដល់​នូវ​សភាព​ក្សេមក្សាន្ត ហើយ​បរិនិព្វាន។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637644698128745732
ទៅកាន់ទំព័រ៖