ព្រះត្រៃបិដក ភាគ ៧៧
អធិបតីធម៌ទាំងឡាយ អធិដ្ឋាននូវកតិកម្ម ដូចម្តេច បារមីទាំងឡាយ ដូចម្តេច អ្នកប្រាជ្ញទាំងឡាយក្នុងលោក តើដូចម្តេច។ មេត្តា ករុណា មុទិតា និងឧបេក្ខា តើដូចម្តេច ព្រះពុទ្ធទ្រង់បំពេញពុទ្ធធម៌ដ៏ពេញលេញ ដូចម្តេច។ ព្រះពុទ្ធទ្រង់មានព្រះសូរសៀងពីរោះ ដូចជាសត្វករវិក ទ្រង់ញ៉ាំងហឫទ័យ (នៃពួកសត្វ) ឲ្យរលត់ ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យស្រស់ស្រាយ ដែលព្រះសារីបុត្តសាកសួរហើយ ទ្រង់ដោះស្រាយដល់ព្រះសារីបុត្រនោះវិញ។
ព្រះសម្ពុទ្ធ ទ្រង់ប្រកាសនូវរឿង(១) ដែលព្រះជិនស្រីជាអតីតពុទ្ធទាំងឡាយ ទ្រង់សម្តែងចងទុកហើយ ដែលជាប់តមកតាំងពីព្រះពុទ្ធទីបង្ករ ជាប្រយោជន៍ក្នុងលោក ព្រមទាំងទេវលោក ដោយប្រាជ្ញាដែលប្រព្រឹត្តទៅតាមបុព្វេនិវាស។
(១) រឿងដែលលោកចងទុក គឺគោត្រ អាយុ ដើមពោធិព្រឹក្ស សាវកសាវិកាសន្និបាត ឧបដ្ឋាក មាតា បិតា បុត្រ ភរិយាជាដើម។ អដ្ឋកថា។
ID: 637644646671827630
ទៅកាន់ទំព័រ៖