ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធទ្រង់ជ្រាបចិត្តមិនវិលត្រឡប់ ហើយទ្រង់ត្រាស់ថា ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង។ លំដាប់នោះ ព្រះសម្ពុទ្ធមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ស្តេចនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។
ID: 637644699139214477
ទៅកាន់ទំព័រ៖