ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ថេរៈ ២ អង្គ គឺ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹងជា​ឧបដ្ឋាក បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។ ដើមឈើ​ជាទី​ត្រាស់​ដឹង របស់​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ នឹង​បាន​ជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះសម្ពុទ្ធ​ព្រះនាម​គោតម មានយស​អង្គ​នោះ មាន​ព្រះជន្ម​មួយ​រយ​ឆ្នាំ។ ពួក​ទេវតា និង​មនុស្ស បាន​ស្តាប់​នូវ​ព្រះពុទ្ធដីកា​នេះ របស់​ព្រះសម្ពុទ្ធ ទ្រង់​រក​បុគ្គល​ស្មើ​គ្មាន ស្វែងរក​គុណ​ដ៏​ធំ​ហើយ ក៏​រីករាយ​ថា ក្សត្រ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ហ្មឺន​លោកធាតុ មាន​សំឡេង​ហ៊ោ ទះដៃ​អបអរសាទរ ធ្វើ​អញ្ជលី​នមស្ការ​ថា
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637644699371558130
ទៅកាន់ទំព័រ៖