ព្រះត្រៃបិដក ភាគ ៧៧
អ្នកទាំងឡាយ ចូរតាំងចិត្តប្រុងស្តាប់ (នូវពុទ្ធវង្សទេសនា) របស់តថាគត ជាគ្រឿងញ៉ាំងបីតិ និងបាមោជ្ជៈឲ្យកើត បន្ទោបង់នូវស គឺសេចក្តីសោកបាន ជាហេតុបាននូវសម្បត្តិទាំងពួង។ អ្នកទាំងឡាយ ចូរប្រតិបត្តិនូវមគ្គ ជាគ្រឿងញាំញីនូវសេចក្តីស្រវឹង បន្ទោបង់នូវសេចក្តីសោក អាចដោះខ្លួនឲ្យរួចចាកសង្សារ ជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបាន ដោយគោរពចុះ។
ចប់ រតនចង្កមនក័ណ្ឌ។
ទីបង្ករពុទ្ធវង្ស ទី១
[២] ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះអមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ ដោយមានសំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេងរថជាដើម។
ID: 637644647006827518
ទៅកាន់ទំព័រ៖