ព្រះត្រៃបិដក ភាគ ៧៧

តថាគត​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះពុទ្ធ​នោះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ដោយ​ក្រៃលែង បាន​អធិដ្ឋាន​វត្ត​តទៅ ដោយ​ការ​បំពេញ​បារមី​ទាំង ១០។ កាលនោះ នគរ​ឈ្មោះ​ខេម​វតី ឯត​ថា​គត​ជា​បុរស ឈ្មោះ​ខេ​មៈ ស្វែងរក​នូវ​សព្វញ្ញុតញ្ញាណ បាន​បួស​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធអង្គ​នោះ។ ព្រះពុទ្ធ​ព្រះនាម​កក្កុ​សន្ធៈ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​អគ្គិ​ទត្ត​ព្រាហ្មណ៍ ជា​ព្រះបិតា ព្រះមាតា​ព្រះនាម​វិសាខា។ មហាត្រកូល​របស់​ព្រះសម្ពុទ្ធ​នៅក្នុង​ខេម​បុរី​នោះ ជា​ត្រកូល​ប្រសើរ​បំផុត មាន​ជាតិ​ខ្ពង់ខ្ពស់ មានយស​ធំជាង​មនុស្ស​ទាំងឡាយ។ ព្រះ​កក្កុ​សន្ធៈ​អង្គ​នោះ ទ្រង់​គង់នៅ​គ្រប់គ្រង​ឃរាវាស​អស់ ៤ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ គឺ​កាម​វឌ្ឍ​ប្រាសាទ ១ កាម​សុទ្ធិ​ប្រាសាទ ១ រតិ​វឌ្ឍន​ប្រាសាទ ១។ មាន​នារី ៣ ម៉ឺន​នាក់ មានខ្លួន​ប្រដាប់​សមរម្យ ឯនា​រី​ជាម​ហេ​សី​នោះ ព្រះនាម​រោ​បិ​នី ព្រះរាជបុត្រ ព្រះនាម​ឧត្តរៈ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637644701102339469
ទៅកាន់ទំព័រ៖