ព្រះត្រៃបិដក ភាគ ៧៧
ឈើជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកា ឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះពុទ្ធ រកបុគ្គលស្មើគ្មាន ស្វែងរកគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា មហាបុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំងមួយហ្មឺនលោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ គង់នឹងសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា។
ID: 637644702369683114
ទៅកាន់ទំព័រ៖