ព្រះត្រៃបិដក ភាគ ៧៧
កស្សបពុទ្ធវង្ស ទី២៤
[២៥] កាលខាងក្រោយ អំពីព្រះពុទ្ធព្រះនាមកោនាគមនៈមក មានព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ដ៏ឧត្តមជាងសត្វទ្វេបាទ ជាធម្មរាជ ទ្រង់ធ្វើពន្លឺ។ ផ្ទះជាឫសនៃត្រកូលព្រះពុទ្ធ ទ្រង់លះបង់ហើយ ព្រះពុទ្ធនោះទ្រង់ឲ្យទាន គឺបាយ និងទឹកច្រើន ដល់យាចកទាំងឡាយ ហើញញ៉ាំងព្រះទ័យឲ្យពេញ ដល់សម្ពោធិញ្ញាណដ៏ឧត្តម ដូចជាគោឧសភៈ ទម្លាយនូវក្រោល។ កាលព្រះកស្សបៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាគ្រាដំបូង។ កាលព្រះសម្ពុទ្ធយាងទៅកាន់ចារិកក្នុងទេវលោក អស់ ៤ ខែ ពួកបរិស័ទមួយម៉ឺនកោដិបានត្រាស់ដឹងជាគ្រាទី ២។ ព្រះសាស្តាធ្វើយមកបាដិហារ្យ និងវិកុព្វនឫទ្ធិ សម្តែងនូវញាណធាតុ ពួកបរិស័ទ ៥ ពាន់កោដិ បានត្រាស់ដឹងជាគ្រាទី ៣។
ID: 637644703234214547
ទៅកាន់ទំព័រ៖