ព្រះត្រៃបិដក ភាគ ៧៧

ពួក​យើង​ទាំងអស់ បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ​ហើយ គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ក៏​យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះពុទ្ធអង្គ​នោះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃលែង បាន​ខំ​អធិដ្ឋាន​វត្ត​តទៅទៀត ដោយ​ការ​បំពេញ​បារមី​ទាំង ១០។ តថាគត កាល​បំពេញ​បារមី​យ៉ាងនេះ តថាគត​តែង​អន្ទោល​ទៅ វៀរ​នូវ​មា​យា​ទអាក្រក់ អំពើ​ដែល​បុគ្គល​ធ្វើ​ដោយ​កម្រ តថាគត​បាន​ធ្វើ​ហើយ ព្រោះ​ហេតុ​ពោធិញ្ញាណ។ នគរ​ឈ្មោះ ពារាណសី ក្សត្រ​ព្រះនាម​កិ​កី ត្រកូល​ធំ​របស់​ព្រះសម្ពុទ្ធ នៅក្នុង​នគរ​នោះ។ ព្រះពុទ្ធ ព្រះ​នា​មកស្សបៈ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ មាន​ព្រហ្មទត្ត​ព្រាហ្មណ៍ ជា​ព្រះបិតា ព្រះមាតា ព្រះនាម​ធន​វតី។ ព្រះអង្គ​គង់​គ្រប់គ្រង​ព្រះដំណាក់ អស់ ២ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ គឺ​ហំស​ប្រាសាទ ១ យស​ប្រាសាទ ១ សិរិ​ចន្ទ​ប្រាសាទ ១។ នារី ១៦ ពាន់ ៣ ដង មានខ្លួន​ប្រដាប់​សមរម្យ ឯនា​រី​ជា​អគ្គមហេសី​នោះ ព្រះនាម​សុនន្ទា ព្រះរាជបុត្រ ព្រះនាម​វិជិត​សេន។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637644704275464364
ទៅកាន់ទំព័រ៖