ព្រះត្រៃបិដក ភាគ ៧៧
តថាគតមានចិត្តស្ងប់រម្ងាប់ ត្រូវព្រហ្មអារាធនាហើយ ក៏ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ ១៨ កោដិ បានត្រាស់ដឹងគ្រាដំបូង។ លំដាប់តទៅ កាលតថាគតសម្តែងធម៌ដទៃទៀត ក្នុងការប្រជុំនៃពួកមនុស្ស និងទេវតា ការត្រាស់ដឹងគ្រាទី ២ គេមិនគប្បីពោលដោយការរាប់បានឡើយ។ ឥឡូវនេះ តថាគតបានទូន្មានកូនរបស់តថាគត ក្នុងទីនេះ ការត្រាស់ដឹងគ្រាទី ៣ បុគ្គលមិនគប្បីពោលដោយការរាប់បានឡើយ។ ការប្រជុំសាវ័ករបស់តថាគត អ្នកស្វែងរកគុណដ៏ប្រសើរ មានតែមួយដង គឺប្រជុំពួកភិក្ខុ ១.២៥០ របស់តថាគត។ តថាគតរុងរឿង មិនមានមន្ទិល ទៅក្នុងកណ្តាលនៃសង្ឃ ឲ្យសេចក្តីប្រាថ្នាទាំងពួង គឺបុគ្គលប្រាថ្នាហើយ ដូចជាកែវមណី ដែលអាចឲ្យសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង។ តថាគតប្រកាសសច្ចៈទាំង ៤ ដើម្បីអនុគ្រោះដល់ពួកសត្វ ដែលប្រាថ្នានូវផល លះបង់នូវឆន្ទៈក្នុងភព។
ID: 637644705252495655
ទៅកាន់ទំព័រ៖