ព្រះត្រៃបិដក ភាគ ៧៧
បើដូច្នោះ អាត្មាអញគួរតែលះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ហើយនឹងចេញទៅ។ ផ្លូវនោះនឹងមានពិត ផ្លូវនោះមិនមែនជាមិនមានហេតុទេ បុគ្គលអាចទៅបាន អាត្មាអញនឹងស្វែងរកផ្លូវនោះ ដើម្បីដោះខ្លួនចាកភព។ កាលបើទុក្ខមាន សុខក៏មាន យ៉ាងណា កាលបើភពមាន ការប្រាសចាកភព បុគ្គលគួរតែប្រាថ្នារក ក៏យ៉ាងនោះដែរ។ កាលបើក្តៅមាន ត្រជាក់ដទៃក៏មានយ៉ាងណា កាលបើភ្លើង ៣ ប្រការមាន ព្រះនិព្វានដែលបុគ្គលគួរប្រាថ្នា ក៏មានយ៉ាងនោះដែរ។ កាលបើបាបមាន បុណ្យក៏មាន យ៉ាងណា កាលបើជាតិមាន ព្រះនិព្វានមិនមានជាតិ ដែលបុគ្គលគប្បីប្រាថ្នា ក៏មានយ៉ាងនោះដែរ។ បុរសដែលប្រឡាក់លាមក ឃើញស្រះពេញដោយទឹក ហើយមិនស្វែងរកស្រះ ទោសនោះ មិនមែនជាទោសនៃស្រះទេ យ៉ាងណាមិញ
ID: 637644647451202579
ទៅកាន់ទំព័រ៖