ព្រះត្រៃបិដក ភាគ ៧៧

មាន​ពួក​សត្វ ២ សែន បាន​ត្រាស់​ដឹង​ធម៌ ការ​ត្រាស់​ដឹង​របស់​បុគ្គល​មួយ​នាក់ ឬ ២ នាក់ គេ​មិន​អាច​រាប់​បាន​ឡើយ។ សម័យនេះ សាសនា​នៃ​តថាគត ជា​សក្យមុនី បាន​ផ្សាយ​ទៅ ជា​សាសនា​ដែល​ទេវតា និង​មនុស្ស​ដឹង​ច្រើន ជា​សាសនា​ស្តុកស្តម្ភ មាំមួន រីកសាយ​ភាយ តថាគត​បាន​ពិសោធ​ហើយដោយ​ប្រពៃ។ ពួក​ភិក្ខុ​ជាច្រើន​រយ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ គ្រប់រូប តែងតែ​ចោមរោម​តថា​គតសព្វៗកាល។ ក្នុង​កាល​ឥឡូវនេះ​ឯង ពួក​ភិក្ខុ​ណា លះបង់​ភព​ជា​របស់​មនុស្ស តែ​ភិក្ខុ​ទាំងនោះ មិនទាន់​បាន​អរហត្តផល នៅជា​សេក្ខបុគ្គល ពួក​ភិក្ខុ​ទាំងនោះ ត្រូវ​អ្នកប្រាជ្ញ​តិះដៀល​បាន។ នរជន​ទាំងឡាយ កាល​សរសើរ​ផ្លូវ​ដ៏​ប្រសើរ (អដ្ឋង្គិក​មគ្គ) ត្រេកអរ​ក្នុង​ធម៌​សព្វកាល មាន​សេចក្តី​រុងរឿង អន្ទោល​ទៅ​ក្នុង​សង្សារ នឹង​បាន​ត្រាស់​ដឹង។ នគរ​របស់​តថាគត ឈ្មោះ​កបិលពស្តុ ស្តេច​ជា​ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ព្រះមាតា​បង្កើត​របស់​តថាគត ព្រះនាម​មាយា​ទេវី។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637644705482027619
ទៅកាន់ទំព័រ៖