ព្រះត្រៃបិដក ភាគ ៧៧

តថាគត​នៅ​គ្រប់គ្រង​ព្រះរាជ​ដំណាក់​អស់ ២៩ ឆ្នាំ មាន​ប្រាសាទ​ដ៏​ប្រសើរ ៣ គឺ​សុ​ចន្ទ​ប្រាសាទ ១ កោ​កនុទ​ប្រាសាទ ១ កោញ្ច​ប្រាសាទ ១។ មាន​នារី ៤ ម៉ឺន​នាក់ មានខ្លួន​ប្រដាប់​សមរម្យ នារី​ជា​អគ្គមហេសី ព្រះនាម​យសោធរា ព្រះរាជបុត្រ ព្រះនាម​រាហុល។ តថាគត​ឃើញ​និមិត្ត ៤ យ៉ាង ហើយក៏​ចេញទៅ​ដោយ​យាន​សេះ ប្រព្រឹត្ត​ព្យាយាម ធ្វើ​ទុក្ករកិរិយា​អស់ ៦ វស្សា។ តថាគត​ជា​ព្រះ​ជិនស្រី បាន​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ព្រៃ​ឥសិបតនៈ ទៀប​ក្រុង​ពារាណសី តថាគត ជា​គោតមសម្ពុទ្ធ ជាទី​ពឹង​នៃ​សត្វ​ទាំងពួង។ ភិក្ខុ ២ រូប ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​អានន្ទ ជា​ឧបដ្ឋាក អ្នកបម្រើ​ផ្ទាល់​របស់​តថាគត។ ភិក្ខុនី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ ជា​អគ្គសាវិកា ឧបាសក​ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១ ជា​អគ្គ​ឧបដ្ឋាក។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637644705674214493
ទៅកាន់ទំព័រ៖